សំនួរ និងចម្លើយ

តើអ្នកមានសំនួរមែនទេ? យើងមានចម្លើយ!

ខាងក្រោមនេះអ្នកនឹងឃើញចម្លើយចំពោះសំនួរដែលតែងតែសួរជាញឹកញ៉ាប់អំពី Bimbosan។ ប្រើសិនបើអ្នកនៅតែមិនអាចស្វែងរកចម្លើយដែលអ្នកកំពុងស្វែងរក សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ Messenger!

Bimbo បានមកពីពាក្យ Bambino របស់អ៊ីតាលី មានន័យថា (កូន) ហើយ Sano មានន័យថា (សុខភាពល្អ)
សរុបមកពាក្យ Bimbosan មានន័យថា (កូនដែលមានសុខភាពល្អ)

អ្នកម៉ាក់ លោកប៉ា Bimbosan គឺជាឪពុកម្ដាយដែលមានសុភមង្គលបំផុត ពីព្រោះកូនរបស់ពួកគេគេងលក់ស្រួល និងលូតលាស់បានល្អ។ តែងតែប្រើទឹកដោះគោ ដូចគ្នាជាមូលដ្ឋាន អ្នកអាចលាយ 9 ដបផ្សេងគ្នា និងបំរែបំរួល 9 pap ដោយខ្លួនឯង។ ប្រសិនបើអ្នកកំពុងបំបៅកូនដោយដប សូមជ្រើសរើស Bimbosan ពីការចាប់ផ្ដើម ដើម្បីធានាថាទារករបស់អ្នកទទួលបានសារធាតុចិញ្ចឹម និងសារធាតុរ៉ែសំខាន់ៗទាំងអស់សម្រាប់ការអភិវឌ្ឍដែលមានសុខភាពល្អ។

ប្រសិនបើអ្នកមានចម្ងល់បន្ថែម អាចទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជនរបស់យើងតាមរយៈទូរស័ព្ទ 089 777 289។ ក្រុមការងារ Bimbosan សូមស្វាគមន៍ និងរីករាយក្នុងការឆ្លើយសំនួរទាំងអស់ដែលអតិថិជនមានអំពីអាហារូបត្ថម្ភ។

អាហារបន្ថែមត្រូវបានបរិភោគបន្ថែមពីលើទឹកដោះម្ដាយ។ បន្ថែមពីលើដប កូនរបស់អ្នកគួរចាប់ផ្ដើមញុំា Paps ដំបូងបំផុតបន្ទាប់ពីអាយុ 5 ខែ និងមិនលើសពីខែទី7។

មិនមានការណែនាំជាក់លាក់នៅទីនេះទេ។ ចំនួន Paps ដ៏ល្អបំផុត គឺធ្វើទៅតាមចំណង់អាហាររបស់កូនអ្នក។

ទឹកដោះម្ដាយផ្លាស់ប្ដូរទៅតាមការលូតលាស់របស់កូន។ ជារឿយៗ អ្នកម្ដាយបានទាក់ទងមកយើង ដែលជាអ្នកកំពុងប្រើទឹកដោះម្ដាយដែលកក អស់រយៈពេល6ខែហើយ ប៉ុន្ដែកូនរបស់ពូកគេមិនសូវលូតលាស់បានល្អទេ។ ក្នុងករណីនេះ អ្នកអាចកំដៅទឹកដោះម្ដាយឳ្យបានល្អ ហើយអាចលាយជាមួយនិង millet សរីរាង្គ, អង្ករសរីរាង្គ ឬ Bio Hosana។

បើយើងមើលតែលើរូបរាងខាងក្រៅរបស់មនុស្ស វានឹងបញ្ចាក់ច្បាស់ណាស់ថា៖ “មនុស្សម្នាក់ៗមានលក្ខណៈខុសគ្នា ហើយប្លែកៗតាមបុគ្គលនីមួយៗ”។ គោលការណ៏នេះក៏អនុវត្តចំពោះរបបអាហារផងដែរ ជាពិសេសសម្រាប់កុមារតូចៗ។ ពួកគេមានតម្រូវការខុសៗគ្នា ហើយម៉ាក់ប៉ាគួរតែព្យាយាមដោះស្រាយតម្រូវការទាំងនេះជាលក្ខណៈបុគ្គល។ មានអនុសាសន៍ជាក់ស្ដែង និងល្អមួយចំនួន ឬដំបូន្មានដែលអ្នកម្ដាយអាចសាកល្បងដើម្បីកំណត់ថាផលិតផលណាល្អបំផុតសម្រាប់កូន។ Bimbosan យើងបានបង្កើតអាហារដែលមានលក្ខណៈបែបធម្មជាតិតាមដែលអាចធ្វើទៅបាន ហើយត្រូវបានកែសម្រួលតាមឧត្តមគតិដើម្បីបំពេញតម្រូវការរបស់ទារក។ បុគ្គលិកផ្នែកបំរើអតិថិជន ប្រកបដោយភាពរួសរាយរាក់ទាក់របស់យើងនឹងរីករាយក្នុងការជួយអ្នកដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ 089 777 289

ទឹកដោះម្ដាយគឺល្អបំផុតសម្រាប់កូនរបស់អ្នក។ បំបៅដោះកូនឳ្យបានយូរតាមដេលអាចធ្វើទៅបាន។ WHO ណែនាំឳ្យបំបៅដោះកូនតែមួយមុខគត់ក្នុងរយៈពេល6ខែដំបូង។ ស្វែងរកដំបូន្មានពីគ្រូពេទ្យជំនាញផ្នែកអាហារូបត្ថម្ភ ឬអ្នកជំនាញខាងថែទាំទារក និងកុមារ ប្រសិនបើអ្នកមិនអាចបំបៅកូនដោយទឹកដោះម្ដាយបាន អ្នកម៉ាក់លោកប៉ាអាចទាក់ទងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈទូរស័ព្ទលេខ 089 777 289

ទារកគួរទទួលបានប្រហែល 150-200 ក្រាមក្នុងមួយសប្ដាហ៍។ អ្នកគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើការឡើងទម្ងន់របស់កូនអ្នកខុសពីធម្មតា។

អ្នកអាចសាកសួរអ្នកជំនាញសម្រាប់ដំបូន្មាន និងគន្លឹះក្នុងការបំបៅកូនដោយទឹកដោះម្ដាយ។ មានជម្រើសមួយផ្សេងទៀតបន្ទាប់ពី6ខែ។ អាហារបំប៉នដែលជាគ្រាប់ធញ្ញជាតិលាយជាមួយទឹកតែប៉ុណ្ណោះ និងធ្វើឳ្យលាមករបស់កូន ក្លាយជាដុំពក ហើយផ្ដល់បរិមាណតិចតួចដល់កូនរបស់អ្នកមុនពេលបំបៅដោយទឹកដោះម្ដាយ ដោយបីទាំងមិនចេះសោះ ឬដោយស្លាបព្រា។

ផលិតផល Bimbosan អាចលាយជាមួយផលិតផលផ្សេងទៀត។ ប៉ុន្ដែជាការពិតណាស់ វាងាយស្រួលបំផុតក្នុងការប្រើទឹកដោះគោទារក Bimbosan ពីព្រោះផលិតផល Bimbosan ត្រូវបានផ្គូផ្គង់យ៉ាងល្អឥតខ្ចោះ និងផ្ដល់ឳ្យគ្នាទៅវិញទៅមក ដូច្នេះគ្មានអ្វីអាចខុសនោះទេ។ ទឹកដោះគោជាច្រើនផ្សេងទៀតមានកាបូអ៊ីដ្រាតច្រើន។ ទារកខ្លះរីករាយទទួលយកទឹកដោះគោ Bimbosan រយៈពេល 5-6ខែ វាអាស្រ័យលើតម្រូវការរបស់ទារក, ការបំបៅដោយដបទឹកដោះគោ អាចត្រុវបានបន្ថែម។

អ្នកគួរតែឳ្យទឹកដោះគោទៅកូនបន្ទាប់ពី12ខែ។

ប្រសិនបើអ្នកមិនពឹងផ្អែកទាំងស្រុងលើទឹកដោះម្ដាយទេ សូមសាកសួរអ្នកជំនាញឯករាជ្យ ឬអ្នកជំនាញផ្នែកអាហារូបត្ថម្ភ អំពីផលិតផលណាដែលគួរប្រើ។ ផលិតផលទឹកដោះគោទារក Bimbosan គឺសមស្របជាពិសេសសម្រាប់ការបំបៅរួមគ្នា។ ផលិតផលយើងត្រូវបានបង្កើតឡើងដោយយកគំរូតាមទឹកដោះម្ដាយ និងមានអ្វីគ្រប់យ៉ាងដែលកូនរបស់អ្នកត្រូវការសម្រាប់ខែដំបូងនៃជីវិត។ ដោយសារតែកំប៉ុងរបស់យើងបិទជិត ភ្ជាប់ជាមួយខ្លឹមសារលើកំប៉ុង បើទោះជាអ្នកទើបបើកប្រើបានបន្តិចក៏ដោយ អ្នកមិនចាំបាច់បោះចោលបន្ទាប់ពីប្រើបាន3សប្ដាហ៍ ដូចផលិតផលផ្សេងទៀតភាគច្រើននោះទេ។ ប្រសិនបើអ្នកមានសំនួរពិសេស អាចទាក់ទងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈទូរស័ព្ទលេខ 089 777 289

ទារកគួរផឹក 1/6 នៃទំងន់រាងកាយរបស់ពួកគេជារៀងរាល់ថ្ងៃ ប៉ុន្ដែមិនលើសពី 1 លីត្រ។

Gluten គឺជាសមាសធាតុប្រូតេអ៊ីនដែលមាននៅក្នុងគ្រាន់ធញ្ញជាតិ ដែលមាននៅក្នុងគ្រប់ប្រភេទនៃគ្រាប់ធញ្ញជាតិ លើកលែងតែអង្ករ ស្រូវនិងពោត។ ចំពោះក្រុមមនុស្ស ដែលមានជំងឺ Celiac មិនត្រូវបានអនុញ្ញាតឳ្យប្រើជាមួយសារធាតុ Gluten ឡើយដោយសារតែរោគសញ្ញាមួយនេះមានប្រតិកម្មជាមួយ Gluten គឺអាចបណ្ដាលរាគកុមារតូចៗ រាគបាន។ កុមារតូចៗគួរតែត្រូវបានផ្ដល់អាហារដែលមានជាតិ Gluten តែប៉ុណ្ណោះបន្ទាប់ពី4ខែ។

បន្ទាប់ពី 7-8ខែ ទឹកដោះគោជូរត្រូវបានអនុញ្ញាត បន្ថែមទៅក្នុងផ្លែឈើ ឬគ្រាប់ធញ្ញជាតិជាអាហារបន្ថែម។ ដោយសារតែបរិមាណប្រូតេអ៊ីនខ្ពស់របស់វា កុមារអាយុក្នុងកំឡុងឆ្នាំទី1 មិនសមស្របផ្ដល់ឳ្យឡើយ។

ជាតិស្ករឆ្អិតត្រូវបានបន្ថែមទៅក្នុងរបបអាហាររបស់ទារកជារឿយៗ។ ប៉ុន្ដែស្ករជាសារធាតុចំបងក្នុងអាហារូបត្ថម្ភ។ តាមច្បាប់ រាល់ទឹកដោះគោម្សៅទារកមានជាតិ lactose។ Bimbosan ផ្ដល់ជូនម្ដាយនូវអាហារបំប៉នគ្រាប់ធញ្ញជាតិដែលគ្មានជាតិស្ករ។ នេះវាងាយស្រួលមើលក្នុងឈ្មោះផលិតផល អាហារបំប៉នគ្រាប់ធញ្ញជាតិទាំងអស់ដែលមានពាក្យថាសរីរាង្គនៅក្នុងឈ្មោះ (ឧ. អង្ករសរីរាង្គ) គឺគ្មានជាតិស្ករ។

អ្នកត្រូវរក្សាទុកឳ្យបានត្រឹមត្រូវ (ត្រជាក់ និងស្ងួត), ផលិតផលរបស់យើងអាចត្រូវបានប្រើដោយគ្មានការកក់ទុកសម្រាប់រយៈពេល 8 ទៅ 10 សប្ដាហ៍បន្ទាប់ពីបើកប្រើ។

លក្ខខណ្ឌយ៉ាងសំខាន់និងមានឥទ្ឋិពលសម្រាប់ការរក្សាទុក ទៅលើគុណភាព និងអាយុកាល. កំដៅ និងសំណើម ប៉ះពាល់យ៉ាងខ្លាំងដល់ផលិតផលរបស់យើង។

ប្រសិនបើកូនអ្នកហារទឹកមាត់ ឬក្អែរ គឺដោយសារបញ្ហាសុខភាព, ជាទូទៅប្រភេទគ្រាប់ធញ្ញជាតិដែលត្រឹមត្រូវ អាចជួយបាន។ ប្រទេសស្វីសដ៏ចំណាស់មួយបាននិយាយថា៖ “មានអាហារច្រើនមិនប្រាកដថាល្អជាងអាហារតិចឡើយ” ។ ប្រសិនបើគ្មានអាហារណាដែលអាចទាក់ទាញដល់កូនរបស់អ្នកទេ សូមសួរទៅកាន់អ្នកឯកទេសសម្រាប់ស្វែងរកអាហារបំប៉នគ្រាប់ធញ្ញជាតិដែលផ្អែកលើគ្រាប់ធញ្ញជាតិត្រឹមត្រូវ ហើយវាអាចជួយដល់ការហារទឹកមាត់ និងការក្អែរបានយ៉ាងមានប្រសិទ្ឋភាព ប្រសិនបើគ្រប់ដបទាំងអស់ត្រូវបានដាក់ជាមួយនិងអាហារបំប៉នគ្រាប់ធញ្ញជាតិ3ក្រាម ក្នុង100មីលីលីត្រ។ ចំនុចសំខាន់៖ រាគជាមួយក្អួត គឺមានគ្រោះថ្នាក់សម្រាប់កូនរបស់អ្នក។ សូមស្វែងរកជំនួយពីផ្នែកវេជ្ជសាស្រ្ដភ្លាមៗ។
ផលិតផលទឹកដោះគោទារកជាច្រើនទៀតមានផ្ទុកសារធាតុបំប៉នដែលធ្វើអោយលាមករឹងដូចជា អង្ករ ឬដំឡូង។

និយាយជាមួយកូនអំពីបញ្ហានេះ, រាល់អាហារណាដែលធ្វើឳ្យហើមពោះគួរតែចៀសវាង។ បើចាំបាច់ អ្នកត្រូវម៉ាស្សាពោះទារករបស់អ្នក ហើយថែមទាំងអាចផ្លាស់ប្ដូរការគេងរបស់ទារកទៀតផង។ មើលថាតើការផ្លាសប្ដូរចលនារបស់ទារកអាចជួយបានដែលរឺទេ។

ទារកតែងតែទទួលបានការបំបៅនៅពេលយប់ ដើម្បីជួយឳ្យពួកគេគេងបានយូរ។ នៅពេលប្ដូរពីការបំបៅកូនដោយទឹកដោះម្ដាយទៅជាការបំបៅដោយដប យើងសូមណែនាំឳ្យបំបៅកូនរបស់អ្នកឳ្យបានច្រើនក្នុងអំឡុងពេលថ្ងៃ។ អ្នកអាចបន្ថែមគ្រាប់ធញ្ញជាតិបន្តិចទៅក្នុងអាហារនីមួយៗ។ ការបំបៅកូនដោយទឹកដោះម្ដាយឳ្យបានយូរតាមដែលអាចធ្វើទៅបាន ហើយសាកសួរអ្នកជំនាញសម្រាប់ការណែនាំអំពីការបំបៅកូនដោយទឹកដោះម្ដាយ។ សូម្បីតែការគេងបន្ថែម 1-2ម៉ោងក៏អាចជួយឳ្យម្ដាយមួយចំនួនបន្តបំបៅកូនដោយទឹកដោះម្ដាយបានយូរបផងដែល។ វាពិតជាចំនុចដែលល្អ ដែលអ្នកគួរតែសាកល្បង។

លាមករបស់កូនអ្នកអាចបណ្ដាលឳ្យឈឺគូទ អាស្រ័យលើអាហារ ឬថ្នាំ។ សួរអ្នកជំនាញសម្រាប់ដំបូន្មាន។ ទុកកូនរបស់អ្នកនៅខ្លួនទទេឳ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។ ជំនួសឳ្យការពឹងផ្អែកលើក្រែមលាប អ្នកក៏អាចផ្ដល់ឳ្យកូនរបស់អ្នកនូវ​ Rice pap ដែលអាចជួយបានច្រើនករណី។

បង្កើនគ្រាប់ធញ្ញជាតិរហូតដល់5ក្រាមក្នុង100មីលីលីត្រ កុំបង្កើនបរិមាណរាវ ព្រោះវាអាចពង្រីកក្រពះរបស់ក្មេង។

ទារកដែលបៅទឹកដោះម្ដាយជាយូរមកហើយ ច្រើនតែបដិសេធការបំបៅទឹកដោះគោពេលដែលអ្នកចង់ផ្ដាច់ដោះម្ដាយ។ ឪពុកម្ដាយតែងតែពិបាកសម្រេចក្នុងការជ្រើសរើសប្រភេទដប និងទឹកដោះគោម្សៅដែលផលិតពីវត្ថុធាតុផ្សេងៗ។ ទាំងនេះជាគន្លឹះខ្លះៗ ដែលអាចជួយអ្នកបាន៖

  • លោកប៉ាគួរតែព្យាយាមបំបៅកូនដោយដប
  • និយាយជាមួយកូន
  • អ្នកម៉ាក់មិនគួរនៅក្បែរកូនច្រើនពេកទេ
  • បន្ថែមគ្រាប់ធញ្ញជាតិ
  • សាកល្បងបំបៅទឹកដោះគោម្សៅBimbosanជាលើកដំបូង

គ្រាប់ធញ្ញជាតិបានបង្ហាញថាអាចជួយកុមារដែលមានបញ្ហាប្រព័ន្ឋរំលាយអាហារ។ វាត្រូវបានណែនាំ បន្ទាប់ពីខែទី5 សម្រាប់កុមារដែលបៅដោះម្ដាយ។ គ្រាប់ធញ្ញជាតិដែលមានជាតិ Gluten ជាទូទៅគួរប្រើតែ បន្ទាប់ពីខែទី5 ប៉ុណ្ណោះ។ ប្រសិនបើអ្នកមានសំនួរពិសេស អាចទាក់ទងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈទូរស័ព្ទលេខ 089 777 289

ការផ្លាស់ប្ដូររវាងទឹកដោះគោអំឡុងដំណាក់កាលដំបូង គឺមិនសូវសំខាន់ជាងការផ្លាស់ប្ដូរទៅទឹកដោះគោបន្ទាប់ទេ។ ប្រសិនបើអ្នកចង់ប្ដូរទៅទឹកដោះគោម្សៅទារក Bimbosan សូមសាកល្បងវាជាលើកដំបូងជាមួយនិងកញ្ចប់គំរូ 1-2។ ផលិតផលសាកល្បងទាំងនេះមានទៅតាមផ្នែក និងទំហំ (ចង់3ក្នុងមួយដុំ) នៅក្នុងហាង។ ប្រសិនបើកូនរបស់អ្នកទទួលការសាកល្បងបានល្អ អ្នកអាចឈប់ជាមួយទឹកដោះគោផ្សែងទៀត ដែលអ្នកមិនពេញចិត្ត ហើយប្ដូរទៅទឹកដោះគោម្សៅ Bimbosan បានទាំងស្រុង។

យើងនឹងសប្បាយចិត្តពេលបានលឺពួកគេ ទូរស័ព្ទមកយើង។ យើងចង់រៀនពីបទពិសោធន៍របស់អ្នក។