តោះ! មកយល់ដឹងពីការធានាគុណភាពរបស់ទឹកដោះគោស្វីស Bimbosan

តោះ! មកយល់ដឹងពីការធានាគុណភាពរបស់ទឹកដោះគោស្វីស Bimbosan

Bimbosan ជារូបមន្តទឹកដោះគោម្សៅឮដែលផលិតដោយក្រុមហ៊ុន HOCHDORF SWISS NUTRITION របស់ប្រទេសស្វីសតាំងពីឆ្នាំ 1932។ Bimbosan ប្រកាន់ភ្ជាប់ក្នុងការប្រើប្រាស់ទឹកដោះគោស្វីសល្អបំផុតក្នុងផលិតផលរបស់ខ្លួន នេះព្រោះតែយើងយល់ឃើញថាទឹកដោះគោស្វីសមានគុណភាពខ្ពស់ និង មានលក្ខណៈពិសេសជាងគេ៖

  1.  គោនៅប្រទេសស្វីសទទួលបានចំណីសម្បូរបែប ព្រមទាំងទឹកស្អាត និងខ្យល់អាកាសបរិសុទ្ឋ ដែលជួយផលិតបានទឹកដោះគោដែលមានគុណភាពខ្ពស់។
  2.  ប្រទេសស្វីសមានច្បាប់បញ្ញត្តិដ៏តឹងរឹងបំផុតដែលធានាទៅលើសុខុមាលភាពសត្វ។
  3.  តម្រូវដោយច្បាប់បញ្ញត្តិដ៏តឹងរឹង គោទាំងអស់ត្រូវទទួលបានការត្រួតពិនិត្យ និង ធ្វើតេស្តជាប្រចាំដើម្បីធានាបានថាមានតែទឹកដោះគោដែលមានគុណភាពល្អបំផុតដែលត្រូវបានយកមកផលិតសម្រាប់បរិភោគ។
  4.  ទឹកដោះគោត្រូវបានបឺតយកតាមម៉ាស៊ីនទំនើប និង មានអនាម័យបំផុតដោយផ្ទាល់ទៅក្នុងធុងទឹកដោះគោ ហើយត្រូវរក្សាសីតុណ្ហភាពចន្លោះពី ៣ ទៅ៤ អង្សារសេ ចំណែកអ្នកដឹកជញ្ជូនក៏ត្រូវយកសំណាកធ្វើតេស្តពិសោធដើម្បីធានាគុណភាព និង សុវត្ថភាពទឹកដោះគោពេលដឹកយក រហូតពេលដល់រោងចក្រ។
  5.  ប្រទេសស្វីសមានទំហំផ្ទៃដីតូច ដែលធ្វើអោយការដឺកជញ្ជូនទឹកដោះគោចំណាយពេលតិច និង ធានាបានថារាល់ទឹកដោះគោដែលយកមកផលិតមានភាពថ្មីស្រស់ជានិច្ច។

ទាំងអស់នេះធានាបានថាទឹកដោះគោដែលមាននៅក្នុង Bimbosan របស់យើងជាទឹកដោះគោល្អបំផុតក្នុងប្រទេសស្វីស។ ក្រៅពីនេះ ដើម្បីផលិតជារូបមន្តទឹកដោះគោម្សៅដែលសមស្របសម្រាប់ចិញ្ចឹមទារក និង ក្មេងតូច ក្រុមហ៊ុនបានអនុលោមតាមអនុសាសន៍ចុងក្រោយបំផុត និង ច្បាប់បញ្ញត្តិនៅសហគមន៍អឺរ៉ុប និង ប្រទេសស្វីស។ ខ្សែផលិតផល Bimbosan Super Premium របស់យើងគឺជាផលិតផលប្រណិត និង លក់ដាច់ជាងគេនៅក្នុងប្រទេសស្វីស។ វាមានគ្រឿងផ្សំដ៏មានតម្លៃរួមទាំង៖

  • កម្រិតប្រូតេអ៊ីនដែលមានតុល្យភាព និងសមស្របតាមអាយុក្មេង សម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ ហើយក៏បានកែសម្រួលសមាមាត្រ whey: casein ទៅតាមអាយុក្មេងផងដែរ។
  • អាស៊ីតខ្លាញ់ (DHA និង ARA) គាំទ្រដល់ការអភិវឌ្ឍន៍ខួរក្បាល និងភ្នែក។
  • AMF (Anhydrous Milk Fat) ជួយដល់ការស្រូបយកសារធាតុចិញ្ចឹមបានល្អ និងមិនឲ្យទល់លាមក។
  • នុយក្លេអូទីតចំនួន 5 ដើម្បីទ្រទ្រង់ប្រព័ន្ធការពាររាងកាយ។
  • ជាតិអាហារសរសៃ GOS ជួយដល់ប្រព័ន្ធរំលាយអាហារ។
  • និងសារធាតុចិញ្ចឹមបន្ថែមដូចជា inositol, choline និង L-carnithine ។

Bimbosan AMF

ខ្សែផលិតផល Bimbosan Super Premium ត្រូវបានផលិតទាំងស្រុងដោយគ្មានជាតិសណ្តែក គ្មានដូងប្រេង គ្មានស្ករSucrose និង គ្មានរសជាតិសិប្បនិម្មិត។

Other Articles

សញ្ញាទាំងនេះបង្ហាញថាទារក ឬកុមារអាលែកហ្ស៊ីជាមួយជាតិសណ្ដែក

អ្វីជាប្រតិកម្មជាតិសណ្ដែកលើទារក និងកុមារតូចៗ? ជាតិសណ្ដែកជាសារជាតិដែលងាយជម្រុញឱ្យមានការអាលែកហ្ស៊ីលើទារក និងកុមារ។ ជាធម្ម [...]

អស់បារម្ភរឿងកូនទល់លាមក បើលោកប៉ាអ្នកដឹងវិធីសាស្ត្រទាំងនេះ

បម្រែបម្រួលឥតឈប់ឈរនៃសណ្ឋាន និងពណ៌លាមករបស់ ទារក និងកុមារអាចថាជាក្ដីកង្វល់ដ៏ធំសម្រាប់ប៉ាម៉ាក់ពិសេសលើប៉ាម៉ាក់ថ្មីថ្មោងក្នុង [...]

គុណប្រយោជន៏នៃ DHA និង ARA ព្រមទាំងជីវជាតិជាច្រើនទៀតដែលអ្នកម៉ាក់គួរដឹង!

មិនថាលោកប៉ា អ្នកម៉ាក់ថ្មីថ្មោង ឬធ្លាប់មានបទពិសោធន៏ថែទាំកូនទេ ច្បាស់ជាធ្លាប់ឬពាក្យ DHA និង ARA ក្នុងពេលផ្សាយពាណិជ្ជកម្មណា [...]