ជំងឺកង្វះអង់ស៊ីម G6PD លើទារក និងកុមារ

ជំងឺកង្វះអង់ស៊ីម G6PD លើទារក និងកុមារ

អ្វីទៅជាកង្វះអង់ស៊ីម Glucose 6 phosphate dehydrogenase (G6PD)?

Glucose-6-phosphate dehydrogenase (G6PD) ជាអង់ស៊ីមដែលជួយឱ្យកោសិកាគ្រាប់ឈាមក្រហមដំណើរការបានប្រក្រតី។ តែចំពោះក្មេងមួយចំនួនមានបរិមាណ G6PD ក្នុងកោសិកាគ្រាប់ឈាមក្រហមតិចជាងកម្រិតធម្មតា ដែលយើងហៅថា កង្វះអង់ស៊ីម G6PD ឫ អាលែកហ្ស៊ីជាតិសណ្ដែក។

ក្មេងដែលមានកង្វះអង់ស៊ីម G6PD ជាទូទៅមានសុខភាពធម្មតាដូចក្មេងទូទៅ តែក្នុងករណីខ្លះវាក្មេងក៏អាចរងផលប៉ះពាល់ពីជំងឺនេះដែរ។ កង្វះអង់ស៊ីម G6PD ជាវិបត្ដិដំណរពូជ ដែលមានន័យថាក្មេងទទួលវិបត្តិនេះពីលោកប៉ា អ្នកម៉ាក់ ឬ ទាំងប៉ា និងម៉ាក់ ហើយភាគច្រើនក្មេងប្រុសប្រឈមនឹងវិបត្តិនេះជាងក្មេងស្រី។

បច្ចុប្បន្ននេះ មានទារកជាច្រើនដែលកើតមកត្រូវបានធ្វើតេស្ដកែងជើង (ដើម្បីឆែករកជំងឺផ្សេងៗ និងវិបត្ដិកង្វះអង់ស៊ីម G6PD។ ទារកដែលមានវិបត្តិ G6PD អាចប្រឈមនឹងការបែកគ្រាប់ឈាមក្រហម និងជំងឺស្លេកស្លាំងនៅពេលដែលពួកគេ៖

  • ក្ដៅខ្លួន
  • ទទួលទានឱសថដែលត្រូវបានហាមឃាត់សម្រាប់អ្នកមានវិបត្តិ G6PD
  • ញុំាអាហារ ឬ ភេសជ្ជៈដែលមានជាតិសណ្ដែក

ករណីខ្លះ វាមិនមានលេចឡើងជារោគសញ្ញាទេ តែករណីធ្ងន់ធ្ងរក្មេងអាចវិវត្តនូវរោគសញ្ញាមួយ ឬ ច្រើនខាងក្រោម៖

  • ស្បែកស្លេកស្លាំង
  • ល្ហិតល្ហៃ
  • ចង្វាក់បេះដូងលោតញាប់
  • ដកដង្ហើមញាប់
  • ដង្ហក់ (ដង្ហើមខ្លី)
  • ខាត់លឿង (ស្បែក និងភ្នែកឡើងលឿង)
  • ឈឺចង្កេះ
  • ទឹកនោមឡើងពណ៌ក្រម៉ៅ ឬ ពណ៌ទឹកតែ

ប្រសិនជាក្មេងមានវិបត្តិខាងលើ សូមនាំទារក ឬកុមារទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។ ក្មេងដែលមានវិបត្តិG6PD សូមបញ្ចៀសនូវការប្រើប្រាស់ឳសថទាំងនេះ៖

  • acetylsalicylic acid (Aspirin)
  • ascorbic acid (Vitamin C)
  • chloramphenicol
  • chloroquine
  • dapsone
  • dimercaprol
  • doxorubicin
  • mepacrine
  • methylene blue
  • methyldopa
  • nalidixic acid
  • naphthalene
  • nitrofurantoin
  • phenazopyridine
  • primaquine
  • quinine
  • sulfacetamide
  • sulfadiazine
  • sulfamethoxazole (Co-trimoxazole, Septra)
  • sulfanilamide
  • sulfapyridine
  • sulfisoxazole (Pediazole)
  • toluidine blue

ក្រៅពីឱសថដែលបានបញ្ជាក់ខាងលើក៏នៅមានឱសថមួយចំនួនទៀត ងាយបង្កការបែកគ្រាប់ឈាមក្រហមលើអ្នកជំងឺដែលមានកង្វះអង់ស៊ីម G6PD។ ដូចនេះសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញមុននឹងធ្វើការផ្ដល់ឱសថណាមួយជូនក្មេង (គួបផ្សំទាំងឱសថបុរាណ)។

គួរបញ្ចៀសការប៉ះពាល់ជាមួយនិងថ្នាំសម្លាប់សត្វល្អិត ឬ ថ្នាំកណ្ដុរ (Mothballs) ឬ ពពួក Naphthalene។ ក្មេងមិនគួរញុំាអាហារដែលមានសណ្ដែក ដូចជា សណ្ដែកបារាំង សណ្ដែកសៀង ពូជប៊ីរី ទឹកសូដា និងជាតិ Camphor។

ខ្សែសង្វាក់ផលិតផល Bimbosan Super Premium ត្រូវបានផលិតឡើងដោយគ្មានជាតិសណ្តែក គ្មានជាតិដូងប្រេង គ្មានជាតិស្ករ Sucrose និង គ្មានរសជាតិសិប្បនិម្មិត។ ទាំងអស់នេះមានក្នុងទឹកដោះគោម្សៅ Bimbosan របស់យើង ដែលត្រូវបានអនុលោមតាមអនុសាសន៍ចុងក្រោយបំផុត របស់បទបញ្ញត្តិនៅសហគមន៍អឺរ៉ុប និង ប្រទេសស្វីស។

 

អត្ថបទផ្សេងទៀត

សញ្ញាទាំងនេះបង្ហាញថាទារក ឬកុមារអាលែកហ្ស៊ីជាមួយជាតិសណ្ដែក

អ្វីជាប្រតិកម្មជាតិសណ្ដែកលើទារក និងកុមារតូចៗ? ជាតិសណ្ដែកជាសារជាតិដែលងាយជម្រុញឱ្យមានការអាលែកហ្ស៊ីលើទារក និងកុមារ។ ជាធម្ម [...]

អស់បារម្ភរឿងកូនទល់លាមក បើលោកប៉ាអ្នកដឹងវិធីសាស្ត្រទាំងនេះ

បម្រែបម្រួលឥតឈប់ឈរនៃសណ្ឋាន និងពណ៌លាមករបស់ ទារក និងកុមារអាចថាជាក្ដីកង្វល់ដ៏ធំសម្រាប់ប៉ាម៉ាក់ពិសេសលើប៉ាម៉ាក់ថ្មីថ្មោងក្នុង [...]

គុណប្រយោជន៏នៃ DHA និង ARA ព្រមទាំងជីវជាតិជាច្រើនទៀតដែលអ្នកម៉ាក់គួរដឹង!

មិនថាលោកប៉ា អ្នកម៉ាក់ថ្មីថ្មោង ឬធ្លាប់មានបទពិសោធន៏ថែទាំកូនទេ ច្បាស់ជាធ្លាប់ឬពាក្យ DHA និង ARA ក្នុងពេលផ្សាយពាណិជ្ជកម្មណា [...]