គុណប្រយោជន៏នៃ DHA និង ARA ព្រមទាំងជីវជាតិជាច្រើនទៀតដែលអ្នកម៉ាក់គួរដឹង!
មិនថាលោកប៉ា អ្នកម៉ាក់ថ្មីថ្មោង ឬធ្លាប់មានបទពិសោធន៏ថែទាំកូនទេ ច្បាស់ជាធ្លាប់ឬពាក្យ DHA និង ARA ក្នុងពេលផ្សាយពាណិជ្ជកម្មណាមួយមិនខាន ប៉ុន្ដែមានស្ដាល់ជីវជាតិនេះច្បាស់ដែរឫទេ?
Docosahexaenoic (DHA) ជាអាស៊ីតខ្លាញ់ល្អដែលចម្រាញ់ពីខ្លាញ់ត្រី អាចជួយពង្រឹងសមត្ថភាពខួរក្បាលបានដល់ទៅ 60% និងជួយទ្រទ្រង់គ្រប់ប្រព័ន្ឋប្រសាទក្នុងរាងកាយ ពិសេសអាស៊ីតខ្លាញ់DHA ជាសមាសធាតុរចនាសម្ព័ន្ឋដ៏សំខាន់នៃជាលិកាខួរក្បាល ពង្រឹងប្រព័ន្ឋការពាររាងកាយ ប្រឆាំងប្រតិកម្មរលាក និងចូលរួមក្នុងកំណកឈាម។ សមាសភាពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ មួយនេះ ជះឥទ្ឋិពលយ៉ាងធំធេងទៅលើ ការវិវត្តខួរក្បាលរបស់ក្មេងតូចៗ ជួយពង្រឹងឥរិយាបថ ក៏ដូចជាសកម្មភាពនានារបស់កូនៗផងដែរ។
នៅមានគ្រួសារអាស៊ីតខ្លាញ់ល្អមួយទៀតគឺ Alpha-linoleic acid (ALA) ក៏សំខាន់សម្រាប់សុខភាព តែវាមិនអាចផលិតដោយរាងកាយមនុស្សបានទេ ហើយយើងអាចរកអាស៊ីតខ្លាញ់ល្អប្រភេទនេះបានក្នុង ប្រេងបន្លែ និងគ្រាប់ធញ្ញជាតិ…។
អូមេហ្កា ៦ ចម្រាញ់ពីប្រេង Mortierella Alpina ធម្មជាតិ ដែលមានទំនាក់ទំនងជារចនាសម្ព័ន្ឋទៅនិងអាស៊ីត arachidic គេហៅថាអាស៊ីតឆ្អែត មាននៅក្នុង Butter Cupuacu អាចមានបន្ថែមក្នុងទឹកដោះគោម្សៅតែចំនួនតិចតួចទៅតាមតំរូវការ។
Bimbosan Super Premium គឺជាទឹកដោះគោម្សៅដែលមានរូបមន្ដទទួលស្គាល់ពីសហគមន៏អឺរ៉ុប មានកម្រិតប្រូតេអ៊ីនតុល្យភាព និងសមស្របតាមអាយុក្មេង សម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ ហើយក៏បានកែសម្រួលសមាមាត្រ whey: casein ទៅតាមអាយុក្មេង ពិសេស Bimbosan ៖
- មានDHA និង ARAខ្ពស់ស្របតាមការណែនាំចុងក្រោយរបស់សហគមន៍អ៊ឺរ៉ុប
- មាន AMF (Anhydrous Milk Fat) ជួយដល់ការស្រូបយកអាស៊ីតខ្លាញ់បានល្អ និងជួយឱ្យលាមកទន់
- មាននុយក្លេអូទីតចំនួន 5 ដើម្បីទ្រទ្រង់ប្រព័ន្ធការពាររាងកាយ
- មានជាតិអាហារសរសៃ GOS ជួយដល់ប្រព័ន្ធរំលាយអាហារ
- និងជីវជាតិសំខាន់ៗដទៃទៀត ដូចជា inositol, choline និង L-carnithine ដែលមានសារៈសំខាន់សម្រាប់ការលូតលាស់របស់កុមារ។