អស់បារម្ភរឿងកូនទល់លាមក បើលោកប៉ាអ្នកដឹងវិធីសាស្ត្រទាំងនេះ

អស់បារម្ភរឿងកូនទល់លាមក បើលោកប៉ាអ្នកដឹងវិធីសាស្ត្រទាំងនេះ

បម្រែបម្រួលឥតឈប់ឈរនៃសណ្ឋាន និងពណ៌លាមករបស់ ទារក និងកុមារអាចថាជាក្ដីកង្វល់ដ៏ធំសម្រាប់ប៉ាម៉ាក់ពិសេសលើប៉ាម៉ាក់ថ្មីថ្មោងក្នុងការបែងចែងថាកូនគាត់បន្ទោរបង់ធម្មតា ឫ កំពុងមានបញ្ហា។ ក្នុងនោះដែរ ទល់លាមកជាវិបត្តិមួយដែលងាយនឹងកើតមានមែនទែនលើកុមារតូចៗ ក្នុងករណីដែលម៉ាក់ប៉ាថែទាំគាត់ពុំបានត្រឹមត្រូវ។

ខាងក្រោមនេះជាបណ្ដុំរោគសញ្ញា មូលហេតុ និងដំណោះស្រាយលើក្មេងដែលមានបញ្ហាទល់លាមក៖

បណ្ដុំរោគសញ្ញាបញ្ជាក់ថាក្មេងមានបញ្ហាទល់លាមក

  • លាមកខុសប្លែកពីធម្មតា៖ រឹង ឫ ស្ងួតជាងមុន ពេលខ្លះអាចជាដុំធំ តូច ឫ ទ្រវែងស្ងួត
  • ពិបាកជុះខ្លាំង
  • ឈឺពោះ ហើមពោះ ផោមញឹកញាប់
  • ឈឺចុកចាប់ និងស្រែកយំពេលជុះម្ដងៗ
  • បន្ទោរបង់តិចជាងធម្មតា ឫ ២ ទៅ ៣ដងក្នុងមួយសប្ដាហ៍
  • ខោក្មេងមានសើម ឫ ប្រលាក់លាមកតិចតួច
  • លាមកប្រែជាខ្មៅ ឫ ប្ដូរជាពណ៌ក្រហម ឫ ពណ៌សប្រផេះ (ធ្ងន់ធ្ងរ)

ករណីខ្លះ ក្មេងជុះហើយមុខប្រែជាក្រហម ថ្ងូរ ប្រឹងជុះខ្លាំង តែលាមកទន់ និងជុះធម្មតា ដូចទម្លាប់រាល់ដង នោះមិនមែនជាសញ្ញានៃការទល់លាមកទេ  

មូលហេតុបង្កឱ្យក្មេងទល់លាមក

ពិតណាស់! មានកត្តាជាច្រើនដែលអាចបង្កឱ្យក្មេងទល់លាមក រួមមាន៖

  • ការញ៉ាំទឹក ឫ ទឹកដោះពុំបានគ្រប់គ្រាន់
  • ការផ្លាស់ប្ដូរពីការញ៉ាំទឹកដោះទៅជាការញ៉ាំបបរ
  • បៅទឹកដោះ ឫ ញ៉ាំអាហារដែលពុំសូវមានជាតិសរសៃ
  • ជាក្មេងបៅម្សៅទឹកដោះដែលមានប្រូតេអ៊ីនពិបាកកិនរំលាយ
  • ញ៉ាំអាហារដែលមិនសូវសម្បូរជីវជាតិចិញ្ចឹម (ឧ. ញ៉ាំបបរជាមួយតែត្រីងៀត ឫ ទឹកស៊ីអុីវ)
  • ក្មេងដែលឈឺបត់ជើងតែពុំព្រមទៅជុះ
  • ប្ដូរទម្លាប់នៃការបន្ទោរបង់ (ពីជុះលើខោទឹកនោមទៅជាការជុះលើកន្ថោរ)
  • ឧស្សាហ៍ធ្វើដំណើរ ឫ ស្ថិតនៅអាកាសធាតុក្ដៅស្អុះស្អាប់
  • ក្មេងដែលមានវិបត្តិសុខភាព ឧ. ស្ទះពោះវៀន ឫ ខ្សោយពោះវៀន
  • ញ៉ាំថ្នាំជាតិដែក ជាដើម។ 

ដំណោះស្រាយលើក្មេងទល់លាមក

ក្នុងករណីដែលក្មេងទើបតែមានវិបត្តិទល់លាមក និងជាទល់លាមកក្នុងកម្រិតស្រាលដែលមិនមានសញ្ញាគ្រោះថ្នាក់ណាមួយដូចជាលាមកខ្មៅ លាមកលាយឈាម ឫ លាមកប្ដូរជាពណ៌ស ឫ ប្រផេះ ហើយមិនមែនជាការទល់លាមករ៉ាំរ៉ៃ លោកប៉ាអ្នកម៉ាក់អាចសាកល្បងដំណោះស្រាយដូចខាងក្រោម៖

  • មានទម្លាប់ផ្ដល់អាហារសម្បូរជាតិសរសៃ ឫ ជាតិ Prebiotic
  • ផ្ដល់ទឹក និងទឹកដោះឱ្យបានគ្រប់គ្រាន់
  • ម៉ាស្សាថ្នមៗលើពោះក្មេងជារាងទ្រនិចនាឡិកា ឫ គូចខ្យង និងរុញជើងគាត់ទៅមុខទៅក្រោយថ្នមៗឱ្យបាន១០ទៅ១៥នាទីជារៀងរាល់ថ្ងៃ
  • ទម្លាប់ហៅក្មេងបត់ជើងរៀងរាល់ព្រឹក
  • ងូតទឹកក្ដៅឧណ្ឌៗដែលជួយឱ្យចលនាពោះវៀនដំណើរការបានល្អ
  • ក្នុងករណីក្មេងបៅទឹកដោះគោ សូមជ្រើសរើសម្សៅទឹកដោះគោណាដែលមានកម្រិតប្រូតេអុីនស្របតាមវ័យរបស់ក្មេង និងជាប្រភេទម្សៅទឹកដោះគោដែលបន្ថែមជាតិសរសៃ Prebiotics និងពពួក AMF (Anydrous Milk Fat)។

សូមណែនាំនូវរូបមន្តទឹកដោះគោម្សៅលំដាប់ខ្ពស់ និងពិសេសជាងគេជាប់លេខ១ពីប្រទេសស្វីសគឺ Bimbosan Super Premium

  • Bimbosan Super Premium ជាទឹកដោះគោម្សៅដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានបន្ថែមនូវខ្លាញ់ទឹកដោះ AMF ជួយដល់ការស្រូបយកជីវជាតិ និង ជួយឱ្យលាមកក្មេងទន់ងាយស្រួលក្នុងបន្ទោរបង់
  • មានជាតិសរសៃ GOSខ្ពស់ដែលជម្រុញការលូតលាស់បាក់តេរីល្អៗក្នុងពោះវៀន និងជួយឱ្យក្មេងបន្ទោរបង់បានទៀងទាត់

ជាទឹកដោះគោម្សៅបានបន្ទាបប្រូតេអ៊ីនស្របតាមវ័យកុមារដែលផ្ដល់ភាពងាយស្រួលដល់ប្រព័ន្ធរំលាយអាហារក្មេងក្នុងការកិនបំបែក ។

អត្ថបទផ្សេងទៀត

សញ្ញាទាំងនេះបង្ហាញថាទារក ឬកុមារអាលែកហ្ស៊ីជាមួយជាតិសណ្ដែក

អ្វីជាប្រតិកម្មជាតិសណ្ដែកលើទារក និងកុមារតូចៗ? ជាតិសណ្ដែកជាសារជាតិដែលងាយជម្រុញឱ្យមានការអាលែកហ្ស៊ីលើទារក និងកុមារ។ ជាធម្ម [...]

គុណប្រយោជន៏នៃ DHA និង ARA ព្រមទាំងជីវជាតិជាច្រើនទៀតដែលអ្នកម៉ាក់គួរដឹង!

មិនថាលោកប៉ា អ្នកម៉ាក់ថ្មីថ្មោង ឬធ្លាប់មានបទពិសោធន៏ថែទាំកូនទេ ច្បាស់ជាធ្លាប់ឬពាក្យ DHA និង ARA ក្នុងពេលផ្សាយពាណិជ្ជកម្មណា [...]

ជំងឺកង្វះអង់ស៊ីម G6PD លើទារក និងកុមារ

អ្វីទៅជាកង្វះអង់ស៊ីម Glucose 6 phosphate dehydrogenase (G6PD)? Glucose-6-phosphate dehydrogenase (G6PD) ជាអង់ស៊ីមដែលជ [...]