រូបមន្តទឹកដោះគោម្សៅសំរាប់ទារក និង ក្មេងតូច

Super Premium ៖ គុណភាពខ្ពស់នៃរូបមន្តទឹកដោះគោម្សៅ​ Bimbosan បានផលិតពីម្សៅទឹកគោស្វីសដែលល្អបំផុត វាមានជីវជាតិគ្រប់យ៉ាងដែលទារក និងកុមារតូចៗត្រូវការក្នុងកំឡុងពេលទើបសម្រាល និង ប៉ុន្មានឆ្នាំដំបូងនៃជីវិត។

រូបមន្តទឹកដោះគោម្សៅលំដាប់ខ្ពស់ Bimbosan ត្រូវបានផ្សំឡើងយ៉ាងល្អ និង មានសម្យតុល្យសមស្របទៅតាមអាយុរបស់ទារក និង លេខសម្គាល់ច្បាស់លាស់នៅលើសម្បកកំប៉ុស (រួមទាំងរូបសត្វតំណាងទាំង ៣ក្រុម) ដែលមានដូចខាងក្រោម៖

  • 1 = រូបមន្តទឹកដោះគោម្សៅទារក
    (សម្រាប់ទារកពី ០ ដល់ ៦ខែ)
  • 2 = រូបមន្តទឹកដោះគោម្សៅទារក Follow-on milk
    (សម្រាប់ក្មេងពី ៦ខែ ដល់ ២៤ខែ)
  • 3 = រូបមន្តទឹកដោះគោម្សៅទារក Growing-up milk
    (សម្រាប់ក្មេងពី ២៤ខែឡើង)

Carbohydrate មានតែជាតិ Lactose ប៉ុណ្ណោះ

ក្នុងរូបមន្តទឹកដោះគោម្សៅលំដាប់ខ្ពស់ Bimbosan ប្រភពនៃកាបូហាយដ្រាតមានសុទ្ធសឹងតែស្ករឡាក់តូសតែ មួយមុខគត់ ដែលមានលក្ខណៈដូចនឹងទឹកដោះម្តាយ។

លក្ខណៈពិសេស Bimbosan ដែលពិសេសជាងគេ៖

  • ទឹកដោះគោរបស់ប្រទេសស្វីស
  • ប្រូតេអុីនមានកំរិតតុល្យភាព និង សមាមាត្យទៅតាមអាយុ ដើម្បីផ្តល់នូវការអភិវឌ្ឍន៍ល្អបំផុត
  • ន្ថែម GOS (ជាតិប្រ៊ីបាយអូទិចដែលមានប្រភពពីស្ករឡាក់តូសដើម្បីជំនួយអោយជញ្ជាំងពោះវៀនមានសុខភាពល្អ)
  • មានជាតិ Inositol , Choline, L-Cartnitine ដើម្បីជម្រុញដល់ការលូតលាស់
  • សម្បូរដោយអាសុីតខ្លាញ់ល្អ Polyunsaturated
  • ផ្តល់ភាពសុំាយ៉ាងល្អនៃល្បាយកាបូហាយដ្រាត និង អាសុីតខ្លាញ់
  • រសជាតិឆ្ងាញ់ និង ឆ្អែតរូបមន្តទឹកដោះគោម្សៅ​ Bimbosan នីមួយៗត្រូវបានពន្យល់លម្អិតនៅទំព័របន្ទាប់

រូបមន្តទឹកដោះគោម្សៅលំដាប់ខ្ពស់ Bimbosan

  • គ្មានជាតិប្រេងដូង
  • គ្មានស្ករស
  • គ្មានម្សៅ Starch
  • គ្មានក្លិនសិប្បនិម្មិត
  • គ្មានសារធាតុញាន
  • គ្មានជាតិសណ្តែក

វិធីឆុងរូបមន្តទឹកដោះគោម្សៅ​ Bimbosan

យោងទៅលើព័ត៌មាន និងការណែនាំកម្រិតថ្នាំលើការវេចខ្ចប់ទឹកដោះគោ Bimbosan ផ្សេងៗ។ ទឹកដោះគោត្រូវបានរៀបចំដូចខាងក្រោម៖

  • លាងដៃអោយបានស្អាតមុនពេលលាយ ទឹកដោះគោម្សៅ។
  • ប្រើសម្ភារ ដបបំបៅ និង គម្របដែលបានលាង សម្អាតចំហុយឬ ស្ងោរសម្ភារទាំងនោះ រយៈពេលពី 5 ទៅ​10នាទី។
  • សូមដាក់ចូលដបនូវបរិមាណទឹកត្រឹមត្រូវ ដែលបានដាំពុះ និង ទុកអោយនៅ សីតុណ្ហភាពប្រហែឭល 70oC។
  • ប្រើស្លាបព្រារង្វាល់កំប៉ុងដួសទឹកដោះគោម្សៅ តាមបរិមាណដែលបានបង្ហាញក្នុងតារាង បំបៅអោយបានត្រឹមត្រូវ។
  • បិទគម្របហើយក្រឡុង រហូតដល់ម្សៅរលាយល្អ។
  • សូមត្រួតពិនិត្យសីតុណ្ហភាពទឹកដោះគោមុន ពេលបំបៅដោយបន្តក់លើ កដៃ ខាងក្នុង(37oC)។

កំណត់សម្គាល់៖ ការរក្សាទុកដាក់ ឬ ឆុងមិនបានត្រឹមត្រូវអាចធ្វើអោយមានផលរំខានចំពោះសុខភាពទារក។ ដូច្នេះយើងណែនាំអោយឆុងជាមួយដបស្អាត និងចាក់ចោលនៅពេលកូនមឹមសល់។